Untitled Document
ក្រសួងមហាផ្ទៃ
អគ្គស្នងការនគរបាលជាតិិ
អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
បណ្ឌិត្យសភានគរបាលកម្ពុជា
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

Untitled Document
 សេចក្តីជូនដំណឹង
29-02-2016  
សេចក្តីអំពាវនាវ របស់ក្្រសួងមហាផ្ទៃ ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុពី ១៥ ឆ្នាំឡើងទៅ ឲ្យចូលរួមបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី
30-12-2015  
លិខិតថ្វាយព្រះពរ សូមក្រោបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
30-12-2015  
លិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជជាធិបត្តី ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្កាៈដ៏ខ្ពង់ខ្ពស់បំផុត។
30-12-2015  
លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចអគ្គមហាសេនាបត្តីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិតិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
08-12-2015  
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការ ផ្គត់ផ្គង់រថយន្តដឹកកម្លាំងម៉ាក HYUNDAI ចំណុុះ ២,៥តោន ផលិតនៅឆ្នាំ១៩៩៦-១៩៩៧ ចំនួន០៤គ្រឿង និងរថយន្តគិលានសង្រ្គោះម៉ាក STAREX AMBULANCE ផលឹតនៅឆ្នាំ២០០៩ ចំនួន ០២គ្រឿង ជូនស្នកការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
04-11-2015  
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ អាហារសុនខ ចំនួន ៦០ក្បាល របស់អង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ឆ្នាំ២០១៥
03-11-2015  
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលអាគារស្នាក់នៅ ទំហំ៤៦មx១០ម
ព័ត៌មានបន្ថែម >>  
15-11-2017
នាយឧត្តមសេនីយ៍ ធឹម សុផា និងមន្ត្រីក្រោមឳវាទទាំងអស់ ចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ត្រីក្រោមឧវាទទាំងអស់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សូមចេញញត្តិសម្តែង ការគាំទ្រពេញទំហឹងចំពោះប្រសាសន៍ទាំងស្រុងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ រំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ នាយឧត្តមសេនីយ៍ ធឹម សុផា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិ និងមន្ត្រីរដ្ឋបាលស៊ីវិល នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សូមគាំទ្រពេញទំហឹងចំពោះប្រសាសន៍ទាំងស្រុង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៥ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន»។ នាយឧត្តមសេនីយ៍អគ្គនាយកបន្ដទៀតថា ប្រសាសន៍ដ៏ថ្លៃថ្លា និងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅលើឆាកអន្តរជាតិនាពេលនេះ ពិតជាទទួលយកនូវការគោរពដ៏ធំធេងបំផុត ជាការតស៊ូមតិក្នុងផ្លូវការទូតដ៏វាងវៃ ដើម្បីជាផលប្រយោជន៍រួម មិនត្រឹមសម្រាប់ប្រជាជនកម្ពុជាទាំងមូល គឺដើម្បីសុខសន្តិភាពរបស់ពិភលោកទាំងមូលផងដែរ។ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិមួយ ធានាបាននិរន្តរភាព ដរាបណា ឯករាជ្យភាពជាតិ និងអធិបតេយ្យនៃប្រទេសជាតិនោះ ទទួលបានការការពារ និងការគោរពពេញលេញ។ បទពិសោធន៍ពីប្រទេស មួយចំនួន ដែលរងទុក្ខខ្លោចផ្សា ការបែកបាក់ជាតិ ការព្រាត់ប្រាស់គ្រួសារ ការខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធជាតិ និងការបន្តហែកហួរដោយសារសង្គ្រាមស៊ីវិល គឺបណ្តាលមកពីការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងមនោគមន៍វិជ្ជាពិសពុលមកពីខាងក្រៅ។ បទពិសោធន៍ដ៏អាក្រក់នេះ រំលឹកយើងខ្ញុំទាំងអស់គ្នាឪ្យប្តេជ្ញាបន្តរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់មហិច្ឆតាជ្រៀតជ្រែកពីខាងក្រៅដែលប៉ុនប៉ងបំផ្លាញស្មារតីជាតិ ដើម្បីយើងទាំងអស់រួបរួមគ្នា ការពារឲ្យបាននូវឯករាជ្យភាពជាតិ និងអធិបតេយ្យជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃ ដើម្បីបន្តការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងដោយ ផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឪ្យពិចារណាបង្វែរបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យ សង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍកម្ពុជា។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលដ៏មានឥទ្ធិពល របស់កម្ពុជាបានប្រកាសគាំទ្រពេញទំហឹង ចំពោះនយោបាយ មិនជ្រៀតជ្រែក ដែនអធិបតេយ្យប្រទេសដទៃ របស់លោក ដូណាល់ ត្រាំ៕
Copyright © 2016. All right reserved. General Department of Internal Audit, Ministry of Interior, Kingdom of Cambodia
ចុះឈ្មោះនៅទីនេះ | រដ្ឋបាល | បញ្ចូលព័ត៌មាន
This website is hosted and maintained by the Ministry of Interior, Cambodia.
Webmaster contact: Telephone: 012912219