Untitled Document
ក្រសួងមហាផ្ទៃ
អគ្គស្នងការនគរបាលជាតិិ
អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
បណ្ឌិត្យសភានគរបាលកម្ពុជា
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

Untitled Document
 សេចក្តីជូនដំណឹង
29-02-2016  
សេចក្តីអំពាវនាវ របស់ក្្រសួងមហាផ្ទៃ ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុពី ១៥ ឆ្នាំឡើងទៅ ឲ្យចូលរួមបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី
30-12-2015  
លិខិតថ្វាយព្រះពរ សូមក្រោបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
30-12-2015  
លិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជជាធិបត្តី ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្កាៈដ៏ខ្ពង់ខ្ពស់បំផុត។
30-12-2015  
លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចអគ្គមហាសេនាបត្តីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិតិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
08-12-2015  
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការ ផ្គត់ផ្គង់រថយន្តដឹកកម្លាំងម៉ាក HYUNDAI ចំណុុះ ២,៥តោន ផលិតនៅឆ្នាំ១៩៩៦-១៩៩៧ ចំនួន០៤គ្រឿង និងរថយន្តគិលានសង្រ្គោះម៉ាក STAREX AMBULANCE ផលឹតនៅឆ្នាំ២០០៩ ចំនួន ០២គ្រឿង ជូនស្នកការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
04-11-2015  
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ អាហារសុនខ ចំនួន ៦០ក្បាល របស់អង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ឆ្នាំ២០១៥
03-11-2015  
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលអាគារស្នាក់នៅ ទំហំ៤៦មx១០ម
ព័ត៌មានបន្ថែម >>  
17-11-2017
នាយឧត្តមសេនីយ៍ ធឹម សុផា ប្រកាសគាំទ្រពេញទំហឹងចំពោះតុលាការកំពូល កាត់រំលាយគណបក្សសង្រ្គោះជាតិ និងគាំទ្រអនុសាសន៍ទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាស្ថាពររបស់តុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ ក៏បានប្រកាសគាំទ្រពេញទំហឹង នូវអនុសាសន៍ទាំងស្រុង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ បានបញ្ជាក់ថា ការចេញសាលដីកាស្ថាពររំលាយគណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។ នាយឧត្តមសេនីយ៍ ធឹម សុផា ក៏បានបង្ហាញការគំាទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលរបស់កម្ពុជា បានសម្រេចចេញដីការស្ថាពរ​រំលាយគណបក្សសង្រ្គោះជាតិហើយ បន្ទាប់ពីបានរកឃើញថា គណបក្សប្រឆាំងមួយនេះបានប្រព្រឹត្តផ្ទុយ​នឹងច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា ដោយបានឃុបឃិតជាមួយបរទេស​ ក្នុងចេតនាទុច្ចរិតបំផ្លាញជាតិមាតុភូមិ។ ក្រោយការសម្រេចរបស់តុលាការកំពូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចេញមកថ្លែងការណ៍ពិសេសមួយ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ និងរក្សាសណ្តាប់ធ្នាប់សង្គម ព្រមទាំងអំពាវនាវឱ្យសកម្មជនគណបក្សសង្រ្គោះជាតិ ដែលតុលាការមិនបានបិទសិទ្ធិនយោបាយ បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឬ គណបក្សដទៃ ឬ បង្កើតគណបក្សនយោបាយ។ ប្រសិនបើពួកគាត់ចង់នៅតែបន្តតួនាទីខ្លួន សម្តេចប្រកាសបន្តស្វាគមន៍ ដែលពួកគេមានពេល ១សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្ត៕
Copyright © 2016. All right reserved. General Department of Internal Audit, Ministry of Interior, Kingdom of Cambodia
ចុះឈ្មោះនៅទីនេះ | រដ្ឋបាល | បញ្ចូលព័ត៌មាន
This website is hosted and maintained by the Ministry of Interior, Cambodia.
Webmaster contact: Telephone: 012912219